លោកអនុប្រធានមន្ទីរកសិកម្ម ចូលរួមវេទិកាសាធារណៈថ្នាក់ជាតិដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៅស្រុកកែវសីមា
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២៤
142

មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចូលរួមវេទិកាសាធារណៈថ្នាក់ជាតិដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់ នីតិកាលទី៧ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ  ក្រោមអធិបតីភាពឯកឧត្តម សួន សុខឃីម រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះគាំទ្រស្រុកកែវសីមា លោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុក រួមទាំងលោក អភិបាលស្រុក លោក ប្រធានក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅសាលាឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ចំនួនអ្នកចូលទស្សនា
Flag Counter