លោកអនុប្រធានមន្ទីរ និងមន្ត្រីការិយាល័យកៅស៊ូ ចូលរួមមហាសន្និបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៤ របស់សហគមន៍កៅស៊ូគ្រួសារស្រុកពេជ្រាដា
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២៤
148

មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកអនុប្រធានមន្ទីរ និងមន្ត្រីការិយាល័យកៅស៊ូ បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារអនុវត្តឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់សហគមន៍កៅស៊ូគ្រួសារស្រុកពេជ្រាដា ក្រោមអធិបតី លោក វណ្ណា ម៉ាប់ អភិបាលនៃគណៈអភិបាលស្រុកពេជ្រាដា និងមានអ្នកចូលរួមសរុប ៦៦នាក់ ស្រី ២៤នាក់ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលស្រុកពេជ្រាដាក្នុងគោលបំណង៖

- ដើម្បីបូកសរុបការងារដឹកនាំ និងគ្រប់គ្រងរយៈពេល ១ឆ្នាំ

- រាយការណ៍ពីដំណើរការ និងលទ្ធផលនៃការប្រកបមុខរបរជូនសមាជិក

- អនុម័តលើផែនការសកម្មភាពប្រចាំឆ្នាំ ផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤

- ដោះស្រាយបញ្ហាពាក់ព័ន្ធផ្សេងៗទៀតរបស់សហគមន៍

ចំនួនអ្នកចូលទស្សនា
Flag Counter