មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត ចុះពិនិត្យការចិញ្ចឹមត្រីរបស់កសិករនៅក្នុងក្រុងសែនមនោរម្យ
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២៤
163

មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤  មន្ត្រីខណ្ឌរដ្ឋបាលជល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចុះជួបកសិករចិញ្ចឹមត្រីអណ្ដែងក្នុងតង់ ដែលស្ថិតនៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលកំពុងជួបបញ្ហាការចិញ្ចឹមមានការលូតលាស់យឺត ក្នុងនោះដែរ ក្រុមការងារបានផ្ដល់បច្ចេកទេសបន្ថែមពីការជ្រើសពូជ ណែនាំពីប្រភពពូជដែលមានគុណភាពល្អ និងដង់ស៊ីតេត្រីដាក់ចិញ្ចឹម  ដើម្បីឲ្យការចិញ្ចឹមលូតលាស់លឿន និងឆាប់បានទទួលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter