លោកបណ្ឌិតប្រធានមន្ទីរកសិកម្ម និងការិយាល័យជំនាញចុះប្រមូលទិន្នន័យដំឡូងបារាំងរបស់កសិករ នៅក្នុងក្រុងសែនមនោរម្យ
ចេញ​ផ្សាយ ២៦ កុម្ភៈ ២០២៤
1,232

មណ្ឌលគិរី ៖ ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម  នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយជំនាញការប្រទេសកូរ៉េ នៃគម្រោងការធ្វើបង្ហាញ និងខ្សែច្រវាក់ផលិតកម្មបន្លែដែលមានតម្លៃខ្ពស់នៅតំបន់ភ្នំ ចុះប្រមូលទិន្នន័យ ដំឡូងបារាំង របស់កសិករ គល់ រេន ដែលមានទីតាំងស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ និងបានអោយចំណាត់ថ្នាក់ពូជដំឡូងបារាំង ចំនួន ០៣ពូជ ដូចខាងក្រោម៖
-លេខ១ ពូជ Jisil (លូតលាស់លឿន)
-លេខ២ ពូជ Wangsan (ផលិតដំឡូងបំពង)
-លេខ៣ ពូជ Haim (ធន់ជម្ងឺ ដើមរឹងមាំ)

ចំនួនអ្នកចូលទស្សនា
Flag Counter