លោកអនុប្រធានមន្ទីរ និងមន្ត្រីការិយាល័យជំនាញ ចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២៣ របស់សហគមន៍ម្រេចសរីរាង្គ នៅស្រុកពេជ្រាដា
ចេញ​ផ្សាយ ២៧ កុម្ភៈ ២០២៤
1,277

មណ្ឌលគិរី ៖ ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ លោកអនុប្រធានមន្ទីរ និងមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចូលរួមអបអរសាទរមហាសន្និបាតប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤  របស់សហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគិរី ដែលមានទីតាំងស្ថិតនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា និងមានអ្នកចូលរួមសរុប  ២៣នាក់ ស្រី ០៣នាក់។
*គោលបំណង
១.ផ្សព្វផ្សាយ និងអនុម័តរបាយការណ៍លទ្ធផលដែលសហគមន៍សំរេចបានក្នុងឆ្នាំ២០២៣
២. ផ្សព្វផ្សាយផែនការមុខរបរសម្រាប់ឆ្នាំ២០២៤
៣. រំលឹកលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង របស់សហគមន៍
៤. បែងចែកប្រាក់ចំណេញសម្រាប់ឆ្នាំ២០២៣
៥. បើកទទួលសមាជិកថ្មី លក់ភាគហ៊ុនបន្ត

ចំនួនអ្នកចូលទស្សនា
Flag Counter