មណ្ឌលគិរី ៖ ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២៤ លោកអនុប្រធានការិយាល័យអភិឌ្ឍន៍សហគមន៍កសិកម្ម និងការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយអគ្គនាយកដ្ឋានកៅស៊ូ និងអង្គការ WWF រៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាព និងការពង្រឹងសហគមន៍កសិកម្មកៅស៊ូគ្រួសារកែវសីមា ក្រោមការសម្របសម្រួល លោក អ៊ូច មុន្នីរិទ្ធ ប្រធានការិយាល័យបច្ចេកទេស និងផ្សព្វផ្សាយ នៃអគ្គនាយកដ្ឋានកៅស៊ូ ដែលមានអ្នកចូលរួមសរុប ៤១នាក់ ស្រី ១១នាក់ នៅសាលា ស្រុកកែវសីមា កិច្ចប្រជុំមានគោលបំណង ដូចខាងក្រោមៈ
១.ពង្រឹងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម
២.ពិនិត្យទៅលើផែនការមុខរបរអាជីវកម្មរបស់សហគមន៍កសិកម្ម
៣.កំណត់បញ្ហាប្រឈម និងដំណោះស្រាយ។