មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះចាក់វ៉ាក់សាំងការពារជំងឺសត្វជូនប្រជាពលរដ្ឋ នៅស្រុកកែវសីមា
ចេញ​ផ្សាយ ០៥ មីនា ២០២៤
1,165

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ២០២៤ លោកប្រធាន និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការជាមួយ លោកស្រីអនុប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកកែវសីមា ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របី ជូនសត្វប្រជាពលរដ្ឋក្នុងភូមិពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមាខេត្តមណ្ឌលគិរីក្នុងគោលបំណងដើម្បីការពារ និងកាត់បន្ថយការចម្លងជំងឺ ជាលទ្ធផលមានខាងក្រោម ៖
- សត្វគោ ចាក់បានចំនួន ១៧៦ក្បាល
- សត្វក្របី ចាក់បានចំនួន ៤៧ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter