មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល សម្របសម្រួលនិស្សិតនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចុះទស្សនកិច្ចការចិញ្ចឹមសត្វរបស់កសិករ
ចេញ​ផ្សាយ ០៥ មីនា ២០២៤
1,264

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសម្របសម្រួលនិស្សិតថ្នាក់បរិញ្ញាបត្ររង ជំនាញផលិតកម្ម និងបសុព្យាបាល ចំនួន១២នាក់ នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដឹកនាំដោយ លោក ថោង សម្បត្តិ ដែលមានគោលបំណងដើម្បីបង្កើនការយល់ដឹងដល់និស្សិត និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀតលើទ្រឹស្ដី និងការអនុវត្តជាក់ស្តែង ចុះស្វែងយល់ពីបច្ចេកទេសចិញ្ចឹមគោពូជ និងអនុវត្តចាក់ថ្នាំទំលាក់បរាសិត វីតាមីន របស់កសិករ ហេង សុកជា ស្ថិតនៅភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា។

ចំនួនអ្នកចូលទស្សនា
Flag Counter